ការយល់ខុសទំនាស់និងជំលោះគឺជារឿងធម្មតានិងជាលក្ខណះធម្មជាតិរបស់មនុស្សជាពិសេសនៅពេលដែលមាន
មនុស្សខុសៗប្លែកគ្នាខ្លះមានជីវិតរស់នៅស្មុគស្មាញធ្វើការជាមួយគ្នាអស់រយៈពេលច្រើនម៉ោងក្នុងកន្លែងតូចចង្អៀតមួយ
ដូចជាការិយាល័យធ្វើការជដើម។ របៀបដែលអ្នកដោះស្រាយបញ្ហានៃជីវិតការងារប្រចាំថ្ងៃគឺជាចំណុចសំខាន់មួយដែល
អាចវាស់ស្ទង់អំពីបញ្ញាញាណភាពចាស់ទុំនិងជំនាញរបស់អ្នកក្នុងនាមជាអ្នកគ្រប់គ្រង។ មិនថាមានអ្វីកើតឡើងឬវាកើត
ឡើងរបៀបណានោះទេចូរសន្មត់ជានិច្ចថាអ្នកដទៃកំពុងប្រឹងប្រែងអស់ពីសមត្ថភាពរបស់គេជាមួយនឹងអ្វី ដែលគេមាន។
នៅពេលដែលមានការលំបាកលេចឡើងនៅកន្លែងការងាររបស់និយោជិក ឬក៏ក្នុងទំនាក់ទំនងនៅការិយាល័យត្រូវសន្មត់
ដោយចេតនាល្អបំផុតជានិច្ច។ ត្រូវសន្មត់ជានិច្ចថាគេមាន បំណងល្អ ទប់ឲ្យបាននូវកំហឹងការឆេវឆាវ និងការវិនិច្ឆ័យ។
ច្បាប់មួយក្នុងចំណោមច្បាប់ផ្ទាល់ខ្លួនរបស់ខ្ញុំសម្រាប់ការរស់នៅគឺមិនត្រូវធ្វើឲ្យខ្លួនឯងមានភាពតានតឹងដោយសារ
តែការមិនពេញចិត្តជាមួយនឹងការប្រព្រិត្តឬអាកប្បកិរិយារបស់អ្នកណាម្នាក់ដែលត្រូវរាយការណ៍ឲ្យនោះទេ។ ដើម្បីកាត់
បន្ថយនៃភាពតានតឹងបែបនេះអ្នកគួរតែដោះស្រាយ ជាមួយនឹងបញ្ហា និងការយល់ខុសដែលបានកើតឡើង។ អ្នកមិនត្រូ
នាំបញ្ហាដែលមិនបានដោះស្រាយរួចឬការលំបាកមួយដែលអ្នកមិនបានប្រឈមមុខដោះស្រាយយកទៅផ្ទះនោះទេ។
នេះគឺ ជារបៀបដែលអ្នកត្រូវធ្វើ៖
ទី១៖ យកបញ្ហារបស់និយោជិកទុកដោយឡែកហើយពិភាក្សាបញ្ហានៅកន្លែងស្ងាត់។ មិនត្រូវរិះគន់ ឬកែលំអអ្នក
ណាម្នាក់នៅចំពោះមុខអ្នកដទៃឡើយ។នៅកន្លែងស្ងាត់ត្រូងពន្យល់ឲ្យបានច្បាស់ លាស់ថាអ្នកមានអារម្មណ៍ថាមានបញ្ហា
មួយកើតឡើងដែលគួរតែដោះស្រាយ។ ប្រាប់និយោជិកឲ្យដឹងថាអ្នកចង់ពិភាក្សាបញ្ហានោះនិងស្វែងរកដំណោះស្រាយ។
ត្រូវធ្វើដូច្នេះដោយមិនមានការចោទ ប្រកាន់ឬក៏ស្តីបន្ទោសនោះឡើយ។
ទី២៖ ត្រូវមានភាពពិតប្រាដកប្រជាអំពីបញ្ហាឬការយល់ច្រឡំ។ ផ្តល់ឧទាហរណ៍ឲ្យបានជាក់លាក់ ថាហេតុអ្វីបាន
ជាអ្នកមានកង្វល់។ កាលណាអ្នកកាន់តែមានភាពជាក់លាក់និយោជិកកានត់តែឆ្លើយតបដោយទៀងត្រង់។
ទី៣៖ ត្រូវស្តាប់និយោជិកឲ្យបានចប់ចុងចប់ដើម។ ស្តាប់ដោយយកចិត្តទុកដាក់អំពីបញ្ហារបស់ គាត់។ រាល់ស្ថាន
ការណ៍នីមួយៗតម្រូវឲ្យមានច្បាប់ និងការពិភាក្សាខុសៗគ្នាដើម្បីដោះស្រាយ។ ជារឿយៗអ្នកនឹងដឹងថារាល់ការបក
ស្រាយបញ្ហារបស់និយោជិកនឹងផ្តល់ជាពន្លឺថ្មីមួយអំពីស្ថានការណ៍ ដែលបានកើតឡើង។
ទី៤៖ ប្រសិនបើនិយោជិកមានកំហុសដោយប្រការណាមួយ ត្រូវពិភាក្សាររកឲ្យឃើញថាតើគាត់ ត្រូវប្រព្រិត្ត
បែបណាខ្លះដើម្បីធ្វើការកែប្រែនិងអស់រយៈពេលប៉ុន្មាន។ មនុស្សយើងមិនអាចចាំគោល ដៅដែលខ្លួនមិនអាចមើល
ឃើញនោះទេ។ កាលណាអ្នកចង្អុលបង្ហាញច្បាស់លាស់នូវអ្វីដែលត្រូវធ្វើដើម្បីដោះស្រាយបញ្ហាមួយ ពេលនោះគេ
នឹងដឹងច្បាស់នូវអ្វីដែលគេត្រូវធ្វើដើម្បីកែលំអឡើងវិញ។ ពួកគេនឹងថ្លែងអំណរគុណចំពោះអ្នកនូវវិធីសាស្រ្តដែល
លោកអ្នកប្រើដើម្បីដោះស្រាយស្ថានការណ៍។ សូមកុំភ្លេចថាមនុស្សយើងមិនអាចដោះស្រាយរាល់បញ្ហាដោយខ្លួន
បាននោះទេ។ ពួកគេជួនកាលចាំបាច់ត្រូវឲ្យមានការជួយ។
ទី៥៖ ត្រួតពិនិត្យនិងតាមដាននូវអ្វីដែលបានព្រមព្រៀងគ្នាក្នុងកិច្ចពិភាក្សា។ ផ្តល់នូវការកែលំអនិងជួយបន្ថែម
ទៀតនៅពេលដែលមានការចាំបាច់។ ជួនកាលក្រោយពីមានបញ្ហាមួយកើតឡើងបុគ្គលិកកម្នាក់អាចក្លាយទៅជាបុគ្គ
លិកឆ្នើមកម្នាក់ក្រោមការដឹកនាំត្រឹមត្រូវរបស់អ្នកគ្រប់គ្រង។
នៅទីបញ្ចប់ត្រូវកត់ត្រាឲ្យបានច្បាស់លាស់អំពីការពិភាក្សា។ ប្រសិនបើលោកអ្នកសង្ស័យថាបញ្ហានេះគឺជាបញ្ហា
ដែលអាចនាំឲ្យមានបញ្ហាធ្ងន់ធ្ងរត្រូវការពារខ្លួនអ្នកដោយការរក្សានូវរបាយការណ៍ នៃកិច្ចពិភាក្សា ពេលណានឹងហេតុ
អ្វី បានជាមានការពិភាក្សានេះ និងអ្វីខ្លះដែលបានព្រមព្រៀង គ្នា សម្រាប់ដំណោះស្រាយ។ ធ្វើដូច្នេះអាចនឹងការពារ
អ្នកមិនឲ្យមានបញ្ហានៅពេលក្រោយ។
Service hot line :
023 969 088 / 023 91 90 86 / 023 91 90 87 / 02391 90 89
Operating Hours : Mon-Fri (8:00 am to 5:30 pm)
Email : jobs@camhr.com.kh