លុយគឺជាបញ្ហានៃផ្លូវចិត្តដ៏សំខាន់មួយសម្រាប់មនុស្សភាគច្រើន។លុយជាមធ្យោបាយសម្រាប់ កំណត់នូវអ្វីដែល
អ្នកនឹងចំណាយក្នុងការជ្រើសរើសបេក្ខជននិងជាផលប្រយោជន៏ដែលអ្នកនឹង ផ្តល់ឲ្យសសម្រាប់ធ្វើការពិភាក្សានិងស
ម្រេចចិត្តអំពីប្រាក់រង្វាន់ប្រចាំខែនិងប្រចាំឆ្នាំទៅមុខទៀត។ អ្នកត្រូវបកស្រាយបញ្ហានេះដោយយកចិត្តទុកដាក់។ នេះគឺ
ជាក្បួនល្អមួយសម្រាប់អនុវត្តតាម ចំពោះបញ្ហាប្រាក់បៀវត្សប្រាក់បំណាច់ព្រមទាំងទម្រង់ផ្សេងៗទៀតនៃប្រាក់ចំណួល
បុគ្គលិកល្អគឺ Free ក្នុងនោះពួកគេរកបាននូវចំណូលគិតជាប្រាក់ដុល្លាច្រើនជាងប្រាក់បៀវត្សនិង ប្រាក់ បំណាច់
ដែលអ្នកបានចំណាយឲ្យពួកគេ។ អ្នកត្រូវបញ្ជូលបុគ្គលិកល្អៗគ្រប់រូបទៅក្នុងខ្ទង់នៃការតម្លើងប្រាក់ខែរបស់អ្នក។ ប្រា
ក់ចំណេញដ៏ច្រើនដែលក្រុមហ៊ុនរបស់អ្នកបានទទួលនោះគឺដោយ សារសមត្ថភាពរបស់អ្នកក្នុងការទាក់ទាញនិងថែរ
ក្សាបាននូវបុគ្គលិកល្អៗនៅក្នុងក្រុមហ៊ុន ច្រើនជាងការបាត់បង់ពួកគេ។ដោយហេតុនេះចំនួនដែលអ្នកត្រូចំណាយយ៉ា
ងច្រើននោះគឺបានមកតាមរយៈភាពខ្លាំងដែលនិយោជិកផ្តល់ឲ្យមិនមែនដោយការបំពានទៅលើច្បាប់ទីផ្សារឬច្បាប់នៅ
ក្នុងឧស្សាហកម្មរបស់អ្នកឡើយ។ ជាក់ស្តែងគឺថាបច្ចុប្បន្នអ្នកត្រូវចំណាយទៅលើបុគ្គលិកដែលមានទេពកោសល្យត្រូវ
ចំណាយធ្វើយ៉ាងណាឲ្យស្ថិតក្នុងកម្រិតដែលអាចប្រៀបធៀបជាមួយនឹង អ្វីដែលពួកគេអាចនឹងទទួលបានពីការងារនៅ
កន្លែងផ្សេងៗ។
នៅពេលជាមួយគ្នានោះ អ្នកនឹងត្រូវទិញសេវាកម្មមួយសម្រាប់ក្រុមហ៊ុនរបស់អ្នក ហើយអ្នកធ្វើការតាំងចិត្តនឹងទិញ
បរិមាណនិងគុណភាពនៃសេវាកម្មនោះឲ្យស្ថិតនៅក្នុងតម្លៃដែលសមរម្យបំផុត។ កាលណាអ្នកបាន រៀបចំចរចារ ពីប្រាក់
បៀរវត្សបានប្រសើរនោះការចរចាររបស់អ្នកក៏ប្រព្រិត្តិទៅបានប្រសើរដែរ។
ទី១៖ ចូរធ្វើកិច្ចការដាក់ឲ្យធ្វើនៅផ្ទះរបស់អ្នក សូរអ្នកដែលនៅជុំវិញដើម្បីកំណត់ពីតម្លៃការងារ នៅលើទីផ្សារបច្ចុប្ប
ន្ន។ ទូរស័ព្ទទៅបុគ្គលិក ឬភ្នាក់ងារនៅទីកន្លែង ហើយស្រង់តម្លៃដែលត្រូវចំណាយ ដើម្បីជ្រើសរើសបុគ្គលិកម្នាក់ដែលមា
នជំនាញពិសេស។ អានពីសេចក្តីត្រូវការដែលចុះផ្សាយក្នុង កាសែត។ គិតពីថ្លៃដែលអ្នកកំពុងចំណាយបច្ចុប្បន្នទៅឲ្យបុ
គ្គលិកក្នុងតំណែងស្រដៀងគ្នានេះ។
ទី២៖ គិតពីបញ្ហា ហើយកំណត់តម្លៃប៉ុន្មានដែលអ្នកអាចំណាយឲ្យនរណាម្នាក់សម្រាប់មុខតំណែងនេះ។ ប៉ុន្តែត្រូវចាំ
ថាអ្នកត្រូវចំណាយឲ្យដូចជាការចំណាយនលើទីផ្សារទៅបីការចំណាយនោះតិច តួចក៏ដោយ។ ការលើកទឹកចិត្តមិនមែន
ស្ថិតនៅលើលុយតែម្យ៉ាងទេ ប៉ុន្តែលុយពិតជាសំខាន់មួយ នៅពេលដែលប្រើប្រាស់វាដើម្បីបំពេញការងារ។ បុគ្គលិកនឹងមិ
នទទួលយកពីក្រុមហ៊ុនមួយតិចជាងក្រុមផ្សេងទៀតនោះទេចំពោះតំណែងការងារដូចគ្នា។ ប្រសិនបើអ្នក និងជ្រើសរើស
នរណាម្នាក់ដែលយកពីក្រុមហ៊ុនមួយផ្សេងទៀត អ្នកត្រូវចំណាយយ៉ាងតិច១០ភាគរយច្រើនជាងចំនួនដែលគេកំពុងទទួ
លបានក្នុងពេលបច្ចុប្បន្ន។ចំនួន១០ភាគរយ នោះហាក់ដូចជាចំណុចចិត្តសាស្រ្តដែលបុគ្គលិកគិតពីការផ្លាស់ប្តូរទៅក្រុម
ហ៊ុនមួយផ្សេងទៀត។ នេះគឺពិតណាស់សម្រាប់ យុវជនជាអ្នកបម្រើការងារដែលមិនបង្ហាញនូវភក្តីភាពចំពោះនិយោជិក
បច្ចុប្បន្នរបស់គេ។ប្រសិនបើអ្នកមិនប្រាដកអំពីតម្លៃ ប៉ុន្មានដែលត្រូវផ្តល់ឲ្យនោះ ត្រូវសួរបេក្ខជននោះ តើប្រាក់បៀវត្សប៉ុ
ន្មានដែលគេចង់បាន។ ចូរស្តាប់ចម្លើយដោយប្រុងប្រយ័ត្ន ទោះបីយល់ស្របឬមិនយលស្របក៏ដោយ។ អ្នកក៏អាចសួរ
ប្រាក់ខែប៉ុន្មានដែលអ្នកពេញចិត្តចំពោះការងារនេះ?មនុស្សភាគច្រើនមាន ចំនួនពីរនៅក្នុងចិត្តពេលពួកគេចរចារពីការទូ
ទាត់។ ទីមួយគឺចំនួនដែលពួកគេគិតថានឹងធ្វើឲ្យបាន ដែលតាមធម្មតាគឺច្រើនជាងអ្វីដែលគេថធ្លាប់បានធ្វើពីមុន។ម្យ៉ាង
ទៀតចំនួនពិតប្រាកដជាច្រើន គឺជាចំនួនដែលពួកគេពិតជារំពឹងថានឹងធ្វើឲ្យបានចំនួនដែលត្រូវលើកទឹកចិត្តពួកគេ។ កា
រងាររបស់ អ្នកគឺរកឲ្យឃើញនួវចំនួនទីពីរ។
សូមកុំខ្លាចចំពោះការចំណាយប្រាដ់ខែខ្ពស់សម្រាប់បុគ្គលិកដែលមានទេពកោសល្យ។ ត្រូវចាំថា អ្នកតែងតែទទួល
បានមកវិញនូវអ្វីដែលអ្នកបានចំណាយ ជាពិសេសេក្នុងទីផ្សារការងារបច្ចុប្បន្ន។
Service hot line :
023 969 088 / 023 91 90 86 / 023 91 90 87 / 02391 90 89
Operating Hours : Mon-Fri (8:00 am to 5:30 pm)
Email : jobs@camhr.com.kh