Hot Jobs

  • Sales (Cosmetic Products $250 to $350) - Unique Cosmetic Trading Co.,LTD
  • បុគ្គលិកត្រួតពិនិត្យអគារ - Building Attendant (វេនព្រឹក វេនរសៀល និង​វេនយប់) - Hongkong Land (Premium Investments) Limited
  • Accountant / Purchase - Palm Tree Design Co.,Ltd
  • Senior Accountant - Mobile C&C (Cambodia) Co.,Ltd.
  • Manufacture Excellent - Can Sports Shoes Company
  • Planning - Can Sports Shoes Company
  • Purchasing - Can Sports Shoes Company
  • HR - Can Sports Shoes Company
  • Corporate Responsibility - Can Sports Shoes Company
  • Logistic Staff (3) - Can Sports Shoes Company
  • Sales Supervisor - GRAND HOME
  • ផ្នែកឌីហ្សាញរូបភាព - GRAND HOME
  • Sale (Modern Trade) 250$ - 450$ - COFFEE M.K MONDULKIRI Co.,Ltd.
  • Sale – Marketing ( 250$ - 450$ ) - COFFEE M.K MONDULKIRI Co.,Ltd.
  • Front office Receptionist - The Bale Phnom Penh (T.H River and Sun Ltd)
  • Sous-Chef - The Bale Phnom Penh (T.H River and Sun Ltd)
  • Lead Facilitator and Design Advisor - Mindcamp
  • Building Supervisor (Nigh Shift) - Hongkong Land (Premium Investments) Limited
  • Production Supervisor (Salary $300- $500 + Benefit) - Horseware Products (Cambodia) Co., Ltd
  • Sale Online (Female) - Home Living

គ្រូបង្រៀនគណិត និងវិទ្យាសាស្ត្រនៅបឋមសិក្សា- ០៥នាក់

Company

Toutes à l'école   

type

Non-goverment Organization

Function

Education

employees

Location

Phnom Penh

Level

Middle

Term

Full Time

Year of Exp.

2

Function

Education/Training

Hiring

Industry

Education

Salary

Negotiable

Qualification

Bachelor Degree

Sex

Male/Female

Language

English-- Good   

Age

~

Location

Phnom Penh;

Publish Date

May-07-2019

Closing Date

Jun-06-2019

Job Description

  បេសកកម្មចម្បង៖ តួនាទីរបស់គ្រូបង្រៀនគណិតវិទ្យា និងវិទ្យាសាស្ត្រ ត្រូវផ្តល់នូវការអប់រំចំណេះដឹងច្បាស់លាស់ផ្នែកគណិតវិទ្យា និងវិទ្យាសាស្ត្រដល់សិស្សានុសិស្សចាប់ពីថ្នាក់ទី១ដល់ទី៦ដើម្បីឱ្យពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់បន្តទៅភូមិសិក្សាថ្មី និងដើម្បីអភិវឌ្ឍសមត្ថភាព អាកប្បកិរិយា និងគំនិតច្នៃប្រឌិតឆ្លើយតបទៅនឹងគោលដៅអប់រំសម្រាប់សតវត្សទី២១។

ការងារបច្ចេកទេស
- រៀបចំកិច្ចតែងការបង្រៀនអោយបានច្បាស់លាស់លើមុខវិជ្ជា គណិតវិទ្យា និងវិទ្យាសាស្ត្រ
- គ្រប់គ្រងលើឥរិយាបថរបស់សិស្សដើម្បីធានាក្នុងការបង្កើន លទ្ធផលសិក្សា ការទទួលខុសត្រូវ ភាពវៃឆ្លាត និងស្វ័យភាពរបស់សិស្ស
- ជួយសិស្សក្នុងការអភិវឌ្ឍជំនាញ និងវិធីសាស្ត្រក្នុងការដោះស្រាយចំណោទគណិតវិទ្យា
- បង្រៀនសិស្សឲ្យយល់អំពីមូលដ្ឋានគ្រឹះនៃ ការគណនាចំនួន ការរាប់ចំនួន និងស្គាល់លេខនពន្តច្បាស់លាស់
- ជួយសិស្សឲ្យយល់ពីគណិតវិទ្យា និងវិទ្យាសាស្ត្រក្នុងទំរង់ជាភាសាសាម័ញ្ញងាយៗដែលអាចជួយឲ្យពួកគេមានសមត្ថភាពប្រើប្រាស់ខួក្បាលក្នុងការគិត និងគណនាលេខ
- បង្រៀនសិស្សក្នុងការបង្កើតជំនាញកម្រិតខ្ពស់ឲ្យបានច្រើនទៅតាមការវិវឌ្ឍ និងរីកចម្រើនតាមវ័យរបស់ពួកគេ
- បង្ហាញសិស្សអំពីរបៀបនៃការត្រួតពិនិត្យការងារ រំលឹកឡើងវិញ និងវាយតម្លៃទៅលើដំណើការគណិតវិទ្យា និងវិទ្យាសាស្ត្រ
- បង្រៀនសិស្សឲ្យចេះអាន និងនិយាយសាឡើងវិញនូវបញ្ហានៅក្នុងចំណោទគណិតវិទ្យាដោយប្រើប្រាស់ភាសាផ្ទាល់ខ្លួន
- បង្រៀនសិស្សឲ្យចេះធ្វើទំនាក់ទំនងនូវបញ្ហាស្រដៀងៗគ្នា និងរកដំណោះស្រាយ
- ផ្តល់លទ្ធភាពដល់សិស្សក្នុងការគិតអំពីវិធីសាស្ត្រផ្សេងៗក្នុងការដោយស្រាយចំណោទគណិតវិទ្យា ក៏ដូចស្វែងយល់អំពីធម្មជាតិ ជុំវិញខ្លួន
- បង្រៀនសិស្សក្នុងការធ្វើប្រមាណវិធីដែលចាំបាច់ក្នុងគណិតវិទ្យា
- បង្រៀនសិស្សឲ្យចេះបង្ហាញចម្លើយដោយប្រើប្រាស់រូបភាព ការគណនា និង ការពន្យល់ដោយប្រើពាក្យផ្ទាល់ខ្លួន
- បង្រៀនសិស្សអំពីសញ្ញាណនៃគោលការណ៍សំខាន់ដូចជា ភាពសមហេតុសមផល និងប្រហាក់ប្រហែលជាដើម
- លើកទឹកចិត្តក្នុងការជជែកគ្នាទៅលើអំណះអំណាង ឬសមត្តិកម្មរបស់ចំណោទ ឬបាតុភូតផ្សេងៗក្នុងវិទ្យាសាស្ត្រ
- ជម្រុញលើកទឹកចិត្តដោយឥរិយាបថវិជ្ជមានដោយមិនប្រកាន់ភេទចំពោះមុខវិជ្ជាគណិតវិទ្យា និងវិទ្យាសាស្ត្រ
- បង្រៀនសិស្សអំពីរបៀបវាស់វែងដោយប្រើប្រាស់ឧបករណ៍ផ្សេងៗគ្នា
- ផ្សារភ្ជាប់ខ្លឹមសារគណិតវិទ្យា និងវិទ្យាសាស្ត្រទៅនឹងតំណើរការ ផ្សេងៗនៅក្នុងស្ថានភាពជាត់ស្តែងរាល់ថ្ងៃ
- ធ្វើទំនាក់ទំនងការគិតបែបគណិតវិទ្យា និងការរិះរកតាមរយៈ ឧបករណ៍ជំនួយ ការសរសេរ និងការពិពណ៌នា
- ប្រើប្រាស់សម្ភារបង្រៀនចម្រុះ និងវិធីសាស្ត្រផ្សេងៗក្នុងការគណនាដើម្បីពង្រឹងការយល់ដឹងអំពីសញ្ញាណនៃគណិតវិទ្យា និងវិទ្យាសាស្ត្រ
- បង្ហាញអំពីទំនាក់ទំនងគ្រប់ចំនួនទាំងអស់ទៅនឹងគោល ៥, ១០, ១០០, ១០០០។
- បង្រៀន និងបង្ហាញអំពីគំរូម៉ូដែលមូលដ្ឋានគ្រឹះនៃសញ្ញាណធរណីមាត្រនិងការផ្សាភ្ជាប់ទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃ
- ធ្វើឲ្យសិស្សយល់និងចេះបង្កើតរូបធរណីមាត្រដែលមានវិមាត្រ ២ និងវិមាត្រ៣ ព្រមទាំងផ្ទៃក្រឡា
- យល់អំពី និងស្គាល់រូបបីយប័ណ្ណ ពេលវេលា និងខ្នាតរង្វាស់រង្វាល់
- ត្រូវមានឆន្ទៈធ្វើជាផ្នែកមួយនៃសហគមន៍របស់សិស្ស
- ផ្តល់ព័ត៌មានត្រឡប់អំពីការរីកចម្រើនរបស់សិស្សជូនដល់គ្រួសារសិស្សក្នុងឥរិយាបថសមរម្យ
- ចេះទទួលស្គាល់ និងលើកទឹកចិត្តសិស្សចំពោះការទទួលបានលទ្ធផលល្អក្នុងការសិក្សា
- ចូលរួមសហការណ៍ជាមួយលោកគ្រូអ្នកគ្រូដ៏ទៃទៀតដើម្បីជោគជ័យ នូវបេសកម្ម និងគុណតម្លៃរបស់សាលា
- ការបង្រៀនប្រកបដោយសីលធម៌វិជ្ជាជីវៈជាគ្រូបង្រៀន
ការវាយតម្លៃការសិក្សារបស់សិស្សានុសិស្ស
- រៀបចំ និងគ្រប់គ្រងការប្រឡងប្រចាំខែ និងឆមាស
- កែសំណួរប្រចាំខែ និងឆមាស រួចបញ្ជូនលទ្ធផលជូនគ្រូបន្ទុកថ្នាក់។
- ធ្វើការងារជាមួយគ្រូបង្រៀនដទៃទៀតមានមុខវិជ្ជាដូចគ្នា និងប្រធានក្រុមបច្ចេកទេសក្នុងគោលបំណងរៀបចំផែនការសំរាប់ ការប្រឡងទាំងអស់
- រៀបចំការវាយតម្លៃសិក្សា ដោយប្រើគោលដៅសិក្សាផ្សេងៗគ្នាសម្រាប់មួយឆ្នាំសិក្សាពេញ
- រៀបចំវិញ្ញាសាប្រឡងស្របតាមលទ្ធផលសិក្សារំពឹងទុកនៃខែ / ឆមាសនីមួយៗដែលកំណត់នៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជន និងកីឡា
- រៀបចំ គ្រប់គ្រង ដាក់ពិន្ទុ ចម្លងទុក និងរាយការណ៍នូវលទ្ធផលក្នុងការធ្វើតេស្ត ដើម្បីវាយតម្លៃការកើនឡើង និងការរីកចម្រើនរបស់សិស្ស
- ផ្តល់ដំបូន្មានដល់សិស្សក្រោយពេលវាយតម្លៃនីមួយៗ
- ចូលរួមការវាយតម្លៃសិក្សារបស់សិស្ស។
កិច្ចការរដ្ឋបាល និងផ្សេងៗ
- រៀបចំកម្មវិធីបង្រៀនប្រចាំឆ្នាំដោយមានការរំពឹងទុកនូវការបង្រៀនច្បាស់លាស់នៃជំពូក/មេរៀននីមួយៗ
- រៀបចំផែនការ អភិវឌ្ឍ និងប្រើប្រាស់សម្ភារឧបទេសផ្សេងៗគ្នា និងសម្ភារជំនួយសមស្របទៅនឹងកម្រិតយល់ដឹង និងការអប់រំរបស់សិស្ស
- រៀបចំសៀវភៅរដ្ឋបាល និងបំពេញតាមតម្រូវការរបស់សាលារៀន
- ចូលរួមការប្រជុំបុគ្គលិក និងវគ្គបណ្តុះបណ្តាល / សិក្ខាសាលាពាក់ព័ន្ធនឹងគោលបំណងពង្រឹងសមត្ថភាព
- ចូលរួមការអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ
- គោរពច្បាប់ និងបទប្បញ្ញត្តិរបស់សាលារៀន
- តាមដាននិងអប់រំពីវិន័យរបស់វិន័យរបស់សិស្ស
- បំពេញ និងបញ្ចប់ភារកិច្ចតាមការកំណត់ទាន់ពេលវេលា
- មានគំនិតផ្តួចផ្តើម និងបង្កើតសកម្មភាពសិក្សាថ្មីៗប្រកបដោយប្រសិទ្ធិភាពសម្រាប់សិស្សស្របតាមលទ្ធផលនៃថ្នាក់ និងកម្រិតសិក្សារបស់សិស្ស
- ចូលរួមព្រឹត្តិការណ៍នានារៀបចំដោយសាលារៀន
- មានឆន្ទៈក្នុងការជួយសិស្សរៀនខ្សោយ។
- ធ្វើការងារជាមួយគ្រូបង្រៀនភាសាអង់គ្លេស ដើម្បីជួយដល់សិស្សបង្កើតប៉ុសិ៍្តកាតសម្រាប់ឪពុកម្តាយធម៌របស់ពួកគេ


ការអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ
- ចូលរួមការប្រជុំបច្ចេកទេសប្រចាំសប្តាហ៌ និងខែ
- ចូលរួមក្នុងដំណើរការនៃការសិក្សាស្រាវជ្រាវ ដើម្បីកែលម្អការបង្រៀន
- ចូលរួមសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលនានារៀបចំ ឬផ្ដល់ដោយសាលារៀន
- ព្យាយាមស្ម័គ្រចិត្តខិតខំប្រឹងប្រែងបង្រៀននូវវិធីសាស្ត្រថ្មីៗដោយមានជំនួយពីប្រធានក្រុមមុខវិជ្ជា ឬគ្រូដទៃទៀត និងនាយកសាលាប្រសិនបើចាំបាច់។

Job Requirements

  លក្ខណៈសម្បត្តិ
- មានបរិញ្ញាបត្រគណិតវិទ្យា ឬក៏មុខវិជ្ជាទាក់ទងនិងវិទ្យាសាស្ត្រ ឬក៏មានសញ្ញាបត្រគរុកោសល្យផ្នែកបឋមសិក្សារួមនឹងជំនាញបន្ថែមផ្នែកគណិតវិទ្យា និងវិទ្យាសាស្ត្រ
- សញ្ញាបត្រគ្រូបឋមសិក្សា ឬមធ្យមសិក្សាគរុកោសល្យចេញដោយក្រសួងអប់រំ យុវជន និងកីឡា
- បទពិសោធន៍គ្រូបង្រៀនយ៉ាងតិចចំនួន០២ឆ្នាំ
- មានឆន្ទៈក្នុងការរៀន និងអភិវឌ្ឍការបង្រៀនរបស់ខ្លួន។
- មានចំណេះដឹងខ្លះបំណិនវិទ្យាសាស្ត្រ
- មានចំណេះដឹងអំពីបង្រៀន និងរៀនតាមបែបរិះរក ឬការបង្រៀនតាមបែបសហការណ៍
- យល់ដឹងខ្លះអំពីដំណើរការនៃការសិក្សារស្រាវជ្រាវមេរៀន
- ចេះធ្វើការស្រាវជ្រាវ អំពីធីសាស្ត្របង្រៀនថ្មីៗតាម Internet
- យល់ដឹងច្បាស់លាល់ស្តីអំពីបំណិនសតវត្សទី២១
* ភាសាបរទេស៖ ចេះភាសាអង់គ្លេស ឬភាសាបារាំង និងនិយាយភាសាបរទេសផ្សេងទៀតកាន់តែប្រសើរ
* ជំនាញកុំព្យូទ័រ៖ មានចំណេះដឹងផ្នែកកុំព្យូទ័រ ជាពិសេសកម្មវិធី Microsoft Office, Internet និង Email

អត្ថប្រយោជន៏
- ទទួលបានប្រាក់បៀវត្សសមរម្យ និងសេវាធានារ៉ាប់រងសុខភាព និងអាយុជីវិត
- សាលាមានរថយន្តសម្រាប់ដឹកជញ្ជូន ឬប្រាក់ឧបត្ថម្ភធ្វើដំណើរ
- ធ្វើការ២០ម៉ ឬ៤០ម៉/សប្តាហ៌

កាលបរិច្ឆេទឈប់ទទួលពាក្យៈ ៣១ - ឧសភា - ២០១៩
សូមផ្ញើរប្រវត្តិរូបសង្ខេប និងលិខិតបញ្ជាក់ពីចំណាប់អារម្មណ៍ទៅកាន់អ៊ីម៉ែលៈ recruitment@happychandara.org
គេហទំព័រៈ toutesalecole.org
អាសយដ្ឋានៈ ផ្ទះលេខ៩០២ ផ្លូវ៣៦៩ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
ចំណាំ៖ យើងខ្ញុំមិនអាចឆ្លើយតបទៅនឹងបេក្ខជនទាំងអស់បានទេ គឺមានតែបេក្ខជនដែលជ្រើសរើសមកធ្វើតេស្តប៉ុណ្ណោះនឹងត្រូវបានទាក់ទង។ ប្រសិនបើអ្នកមិនបានទទួលការហៅទូរស័ព្ទ ឬអ៊ីម៉ែលពីយើង១៥ ថ្ងៃបន្ទាប់ពីកាលបរិច្ឆេទបិទ នោះគឺសន្មត់ថាយើងមិនបានជ្រើសរើសអ្នកទេ។ អរគុណសម្រាប់ការយោគយល់ ៕

How To Apply

1. Please feel free to register with us to get a great job opportunity and achieve your dream

2. If you want to apply a job by one click with “Apply Now” button, please create a CV first and employers will review your CV online.

Click here to learn how to register and post a CV online!

Contact Information

Contact Person

HR

Phone

N/A

Email

recruitment@happychandara.org

Website

Address

ផ្ទះលេខ៩០២ ផ្លូវ៣៦៩ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

Company Profile

សាលារៀនហេបភីច័ន្ទតារានារីព្រែកថ្មីបានបង្កើតឡើងដោយអង្គការបារាំង “ទូតទឹសអាឡេកូល”។ សាលារៀននេះទទួលបានជំនួយតាមរយៈជំនួយជាពិសេស និងមូលនិធិពីប្រទេសអឺរ៉ុប ដូចជាប្រទេសបារាំង ប្រទេសប៊េលស្ស៊ីក និងប្រទេសលុចសំបួរ។ សាលារៀននេះរួមមាន៖សាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងអន្ថេវាសិកដ្ឋាននិស្សិត។ សាលារៀនមានគោលបំណងផ្តល់ការអប់រំកម្រិតខ្ពស់ដោយឥតគិតថ្លៃជូនដល់យុវតីក្រីក្រលំបាកនៅក្នុងតំបន់ភូមិព្រែកថ្មី ស្ថិតនៅចម្ងាយប្រមាណ២០គីឡូម៉ែត្រទិសខាងត្បូងនៃរាជធានីភ្នំពេញ។ សព្វថ្ងៃនេះ សាលាមានសិស្សសរុបចំនួន១២០០នាក់ជាង បន្តការសិក្សាកម្មវិធីសិក្សាជាតិខ្មែរ ហើយមានមុខវិជ្ជាបន្ថែមទៀតដូចជា ភាសាបរទេស និងកុំព្យូទ័រ។

Service hot line :

023 969 088 / 023 91 90 86 / 023 91 90 87 / 02391 90 89

Operating Hours : Mon-Fri (8:00 am to 5:00 pm)

Email : jobs@camhr.com.kh

Apply Job
Preview     Add
Preview     Add